ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំពិនិត្យការគ្រប់គ្រង និងការចេញលិខិតអនុញ្ញាតអាជីវកម្មរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ និងបានចុះត្រួតពិនិត្យទីតាំងអាជីវកម្មអភិវឌ្ឍលំនៅឋាន អគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ និងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤

ថ្ងៃចន្ទ ៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ 

-----------------------

លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ  និងលោក ម៉ី សំណាង ប្រធាននាយកដ្ឋានត្រួតពិនិត្យ និងជាប្រតិភូនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានជួបប្រជុំពិនិត្យការគ្រប់គ្រង និងការចេញលិខិតអនុញ្ញាតអាជីវកម្មរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ និងបានចុះត្រួតពិនិត្យទីតាំងអាជីវកម្មអភិវឌ្ឍលំនៅឋាន អគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ និងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដែលមានមូលដ្ឋានក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ។

ព័ត៌មានទាក់ទង